ករណីឃាតកម្មទាំងគ្រួសារ! ស្លាប់៤នាក់ របួសធ្ងន់ម្នាក់ សង្ស័យរឿងគំនុំ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ករណីឃាតកម្មមួយគ្រសួង បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងបាត់ខ្លួន ២នាក់ នៅចំណុចស្រែម្អែល ក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី, នេះបើតាមសមត្ថកិច្ច បានឲ្យដឹងកាលពីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន ៦នាក់ មានឈ្មោះ ១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៣.ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៤.ឈ្មោះ ក្រាក់ ស្ល៊ីភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង(របួសធ្ងន់) ៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន) ៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន)។
ប្រភពថា ជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ត្រូវជនល្មើសបាញ់ត្រូវ០១គ្រាប់ ចំក្បាលពីខាងក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រីឯជនរងគ្រោះ០២នាក់ទៀត ត្រូវបានជនល្មើសវាយនឹងវត្ថុរឹងចំផ្នែកខាងក្រោយនៃក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ។ ចំណែកកុមារម្នាក់ទៀតរងរបួសធ្ងន់។
ករណីនេះ សមត្ថកិច្ច ឲ្យដឹងទៀតថា មូលហេតុ ឆ្លងតាមការស្រាវជ្រាវ សង្ស័យដោយសារគំនុំ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវរកជនសង្ស័យបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។