សមត្ថកិច្ច រកឃើញសពជនរងង្គ្រោះ២នាក់ទៀត ក្រោយបាត់ខ្លួន ក្នុងករណីឃាតកម្ម សម្លាប់ទាំងគ្រួសារ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ច បានរកឃើញសពជនរងគ្រោះចំនួន ២នាក់បន្ថែមទៀត នៅពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយបាត់ខ្លួន ក្នុងករណីឃាតកម្មទាំងគ្រួសារ នៅខេត្តមណ្ឌលគិរី។
យោងតាមសមត្ថកិច្ចឲ្យដឹងថា ក្នុងករណីនេះ ចំនួនអ្នកស្លាប់កើនដល់៥នាក់ ចំណែកកុមារម្នាក់ទៀត កំពុងធ្វើការជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ករណីឃាតកម្មនេះ កើតឡើងនៅចំណុចស្រែម្អែល ក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា ជនរងគ្រោះចំនួន០៦នាក់ មានឈ្មោះ ១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៣.ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់) ៤.ឈ្មោះ ក្រាក់ ស្ល៊ីភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង(របួសធ្ងន់) ៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង ៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិព្នង និងជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ត្រូវជនល្មើសបាញ់ត្រូវ០១គ្រាប់ ចំក្បាលពីខាងក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រីឯជនរងគ្រោះ០២នាក់ទៀត ត្រូវបានជនល្មើសវាយនឹងវត្ថុរឹងចំផ្នែកខាងក្រោយនៃក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ។ ចំណែកកុមារម្នាក់ទៀតរងរបួសធ្ងន់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់។ ករណីនេះដែរ សមត្ថកិច្ច បានដាក់ការសង្ស័យ កើតឡើងដោយសារគំនុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។