ឃាត់ខ្លួន​​មនុស្ស​បីនាក់​ក្រោយ​ផ្សព្វផ្សាយ​លក់​តូប និង​ផ្ទះល្វែង​ដី​ផ្សារ​ថ្មគោល​ចាស់​គ្មាន​ច្បាប់​អនុញ្ញាតិ​

(បាត់ដំបង)៖ កាលពីថ្ងៃព្រហស្បត្តិ៍ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ស្រុក​ថ្មគោល​បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​បីនាក់ ជាមួយនឹង​វត្ថុតាង​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការចុះ​ផ្សព្វផ្សាយ​លក់​តូប និង​ផ្ទះ​ល្វែងលើ​ទីតាំង​ដី​ផ្សារ​ថ្មគោល​ចាស់ សង្ស័យ​ជា​តូប និង​ផ្ទះល្វែង​ខ្យល់ ឋិត​នៅក្នុង​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ក្រោយ​ការឃាត់ខ្លួន​ជនបង្ក​ខាងលើ​កម្លាំង​សមត្ថកិច្ច​បាន​សាកសួរ ណែនាំ​អប់រំ និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​រាល់​សកម្មភាព​ល្មើស​ផ្សេងៗ រួច​អនុញ្ញាតិ​ឲ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។​

លោក ជា សម្បត្តិ អភិបាលស្រុក​ថ្មគោល​បានបញ្ជាក់​ឲ្យ​ដឹងថា គម្រោង​ខាងលើ គឺ​មិនមាន​ឯកសារ​ផ្លូវច្បាប់​ណាមួយ​ឡើយ ក្រោយ​សុំ​គោលការណ៍​លោក​អភិបាលខេត្ត លោក​បាន​ចាត់​ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​កំពុង​រៀបចំ​បែបបទ​ទៅតាម​នីតិវិធី​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close