ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងសុីសងនៅកាសុីណូច្រកទ្វេភាគីតន់ហន់ យ៉ាងអនាធិបតេយ្យ

(កំពត)៖ ទីតាំងបនល្បែងសុីសងកាសុីណូមួយ​កន្លែង​ដែលមាន​យីហោ សុខ គីមម៉េង ស្ថិត​នៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវគេ​រាយការណ៍​ថា បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងអណាធិបតេយ្យ។

ការអនុញ្ញាតឲ្យ​ពលរដ្ឋខ្មែរចូល​លេងកាស៊ីណូ ដែលផ្ទុយ​ទៅ​នឹង​ច្បាប់នេះ ត្រូវ​គេដាក់ការ​សង្ស័យថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធ ទើបកាស៊ីណូមួយ​នេះអាចបើកដំណើការ ឲ្យពលរដ្ឋខ្មែរចូលលេងៗយ៉ាងគ្រឹកគ្រេង និងរលូន គ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្តកំពតនោះឡើយ។

មិនតែងតែប៉ុណ្ណោះ គេ​ក៏​ឃើញបុរស​ម្នាក់ដែល​មានឈ្មោះថា កែម ចន ជាអ្នកសារព័ត៌មានទូរទស្សន៍អនឡាញ TNM នៅ​ប្រចាំការក្បែរៗនឹងទីតាំងកាស៊ីណូនោះដែរ ដោយ​រង់ចាំជួបសម្រប សម្រួល ជាមួយបងប្អូនអ្នកសារព័ត៌មាន ដើម្បីកុំឲ្យមានការចុះផ្សព្វផ្សាយ។

ចំពោះករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពីភាគីពាក់ព័ន្ធបាននៅ​ឡើយ​ទេ​នៅ​ថ្ងៃនេះ។

យ៉ាងណាក៏ដោយ ជុំវិញករណីនេះ មហាជនសូមសំណូមពរដល់ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីជំនាញឲ្យ​ចុះពិនិត្យ ទីតាំងកាស៊ីណូ ខាងលើនេះផង ពីព្រោះតែកាស៊ីណូ​មួយ​នេះ កំពុងធ្វើសកម្មភាព ផ្ទុយនឹងច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close