សម្តេចតេជោ៖ កម្ពុជា ផលិតមាសបាន ១៧៥១គីឡូហើយ!
ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មាសដែលយើងផលិតនៅភាគឥសាន ពោលគឺខេត្តមណ្ឌលគីរី ក្នុងរយៈពេល៦ខែមកនេះ ផលិតបាន ១ពាន់ ៧រយ ៥១គីឡូ។ សម្តេច បានថ្លែងបែបនេះ ក្នុងឱកាសសម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងមាស ១ពាន់ ៧រយ ៥១គីឡូដែលយើងផលិតបាន មិនទាន់បានធ្វើឱ្យបានមាសទឹកដប់នៅឡើយទេ គឺត្រូវដឹកទៅប្រទេសអូស្ត្រាលីបន្តទៀត ដើម្បីធ្វើឱ្យក្លាយជាមាសទឹកដប់»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «គោលបំណងខ្ញ៉ំ ប៉ូលសេដ្ឋកិច្ចទី៤ គឺភាគឥសានប្រទេសកម្ពុជា ដែលផ្តោតលើកសិឧស្សាហកម្ម និងធនធានរ៉ែ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។