ចាប់ខ្លួនជនសង្ស័យ៦នាក់ ករណីឃាតកម្មមនុស្ស ៥នាក់ ក្នុងគ្រួសារមួយ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ជនសង្ស័យមួយក្រុម មានគ្នាចំនួន ៦នាក់ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធក្នុងករណីឃាតកម្មលើក្រួសារមួយ នៅក្នុងខេត្តបណ្ឌលគិរី។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ និងវាយសម្លាប់ទៅលើជនរងគ្រោះទាំង ៦នាក់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រាកដមែន ដោយសារគំនុំរឿង ចោទប្រកាន់ក្រុមគ្រួសាររងគ្រោះ បានធ្វើអំពើអាបធ្មប់លើគ្រួសារខ្លួន ប៉ុន្តែសំណាងល្អកក្មេងប្រុសម្នាក់អាយុ១២ឆ្នាំ ត្រូវបានជួយសង្គ្រោះទាន់ពេល និងបានរួចផុតពីសេចក្តីស្លាប់។ បច្ចុប្បន្នជសង្ស័យ ៦នាក់ ដែលបានចាប់ខ្លួន ត្រូវបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាកាផ្តន្ទាទោសតាមច្បាប់។
ក្នុងករណីឃាតកម្មនេះ ទាំងសមត្តកិច្ច និងអង្គភាព CPU បានចាត់ទុកអំពើឃាតកម្មនេះ ជាបទល្មើសដ៏ឃោឃៅកាចសាហាវមួយ ដែលបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយ៉ាល ធ្វើឱ្យមានភាពលំបាកដល់ការស៊ើបអង្កេតរកមុខឃាតករ ហើយដោយការព្យាយាម និងបច្ចេកទេសរបស់មន្ត្រីជំនាញ បានស៊ើបអង្កេតរហូតវែកមុខឃើញជនសង្ស័យ ៦នាក់។
ក្នុងករណីឃាតកម្មនេះ ជនរងគ្រោះម្នាក់ក្នុងចំណោម៦នាក់ បានរួចផុតពីការស្លាប់ ហើយកំពុងតែទទួលការព្យាបាលនៅមន្ទីពេទ្យមួយនៅរាជធានីភ្នំពេញ នឹងបន្តទទួលជំនួយបន្ថែម ដើម្បីស្វែងរក និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។