កាណាដា​៖ បាតុកម្ម​កាន់តែខ្លាំង​ឡើង ប៉ូលិស​ទប់​អត់​ឈ្នះ ស្នើ​ទាហាន​ចូលរួម​ទប់ស្កាត់​

​អភិបាលរដ្ឋ​ធានី​អូ​តា​វ៉ា​(Ottawa) ប្រទេស​កាណាដា លោក Jim Watson បានសម្រេច​ប្រកាសអាសន្ន បន្ទាន់​ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម ប្រឆាំង​វិធា​ការទប់ស្កាត់​ការឆ្លង​កូ​វីដ ១៩ ។​

​សារព័ត៌មាន RT បាន​ផ្សាយ​ថា អភិបាលរដ្ឋ​អូ​តា​វ៉ា បានប្រកាសថា ការធ្វើ​បាតុកម្ម​បា​នប​ង្ក​ឲ្យ​មាន​ភាពគ្រោះថ្នាក់ ដល់​សន្តិសុខ​ជាតិ និង​ពលរដ្ឋ ក្នុងពេល​អ្នកបើកបរ​រថយន្ត​ធ្វើបាតុកម្ម “Freedom Convoy” ។ ជាមួយគ្នានេះដែរ អភិបាលរដ្ឋ​អូ​តា​វ៉ា កាលពី​ថ្ងៃទី ៦​ខែកុម្ភៈ បានប្រកាសថា កម្លាំង​ប៉ូលិស​មិនអាច​ទប់ស្កាត់​ក្រុមបាតុករ​បានឡើយ ដោយបាន​ស្នើ​ឲ្យ​កម្លាំង​ទាហាន​មកជួយ​អន្តរ​គម​ន៍​។​

​អភិបាលក្រុង អូ​តា​វ៉ា បានប្រកាសថា​«​ស្ថានភាព​នាពេល​បច្ចុប្បន្ន មិនអាច​គ្រប់គ្រង​បានឡើយ ខ្ញុំ​បានស្នើ​ដល់ ស្នងការ​ប៉ូលិស​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ល្អប្រសើរ​ឡើងវិញ​។​

​កាលពី​ថ្ងៃទី ៥​ខែកុម្ភៈ ស្នងការ​ប៉ូលិស​ទីក្រុង​អូ​តា​វ៉ា លោក Peter Sloly បាន​បញ្ជាក់ថា កម្លាំង​ប៉ូលិស​មិនអាច​ទប់ស្កាត់​ក្រុមបាតុករ​បានឡើយ ។ លោក​បញ្ជាក់ទៀតថា កំពុង​រងចាំ​ការសម្រេច​របស់​រដ្ឋាភិបាល ក្នុងការ​បញ្ជូន​កម្លាំង​ទាហាន មកជួយ​ដោះស្រាយ​ស្ថានភាព ។​

​បាតុកម្ម​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ដោយមាន​រថយន្ត​ប្រមាណ​១​ពាន់​គ្នា និង​មនុស្ស​ប្រមាណ​៥​ពាន់​នាក់​កំពុង​ធ្វើបាតុកម្ម​នៅ​ទីក្រុង អូ​តា​វ៉ា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close