ដំណើរទស្សនកិច្ចទៅកាន់ទិក្រុងមូស្គូ របស់ប្រធានាធិបតីបារាំង គឺជាឱកាសដើម្បីផ្សះផ្សា វិវាទរុស្ស៊ី-អ៊ុយក្រែន
នៅថ្ងៃទី ៧ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីពូទីន បន្ទន់ឥរិយាបទបញ្ចប់ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលប្រទេសលោកខាងលិចបារម្ភពីការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ប្រធានាធិបតីបារាំង បានពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្ត ក្នុងនោះមានអាមេរិក រុស្ស៊ី ក៏ដូចជា ប្រធានាធិបតីអ៊ុយក្រែន ។ ក្រោយបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី មេដឹកនាំបារាំង នឹងបន្តទៅកាន់ទីក្រុង Kiev ជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន។ ក្រុមអ្នកជំនាញបានលើកឡើងថាប្រសិនបើប្រធានាធិបតីបារាំង មិនទទួលបានជោគជ័យនោះ គឺជារឿងអាម៉ាសសម្រាប់រដ្ឋាភិបាលបារាំង ។
រុស្ស៊ីបានបញ្ចូនកម្លាំងទាហានប្រមាណ ១សែននាក់ ទៅកាន់តំបន់ព្រំដែនជិតប្រទេសអ៊ុយក្រែន ហើយស្នើដល់អាមេរិក និងណាតូធានាសន្តិសុខ រួមទាំងការសន្យារបស់ណាតូ ថានឹងមិនដាក់បញ្ជូនអ៊ុយក្រែន ជាសមាជិកណាតូឡើយ។
ប្រធានាធិបតីបារាំងមានភាពល្បីល្បាញ់ជាមួយនឹងព្រិត្តិការអន្តរចាតិចាច្រើន ចាប់តាំងពីលោកឡើងកាន់តំណែង នៅឆ្នាំ២០១៧ ។ លោកបានអនុវត្តគោលនយោបាយទន់ភ្លន់ជាមួយរុស្ស៊ីក្នុងរយៈពេល ៥ឆ្នាំកន្លងមក ទាំងការចរចារនឹងការដាក់ទណ្ឌកម្មផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។