កោះ ឆ្នេរ​ចំនួន​៥ នៅ​ខេត្តកោះកុង ត្រូវបាន​រាជរដ្ឋាភិបាល ជួល​ឲ្យ​ក្រុមហ៊ុន​មួយចំនួន ធ្វើការ​វិនិយោគ​!

​ខេត្តកោះកុង​៖ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ បណ្ឌិត អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង បាន​អញ្ជើញ​ស្វាគមន៍ និង​សម្របសម្រួល​ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចុះ​ពិនិត្យ​គម្រោង​វិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​ជួល​កោះ ឆ្នេរ និងរ​ម្មណី​យ​ដ្ឋា​ន​នានា​ជាមួយ​រាជរដ្ឋាភិបាល រួមមាន កោះ​យ៉ កោះ​កណ្តុរ កោះ​ម្នាស់ ប្រជុំ​កោះ​អំពិល កោះ​ស្មាច់ និង​តំបន់​វិស្សមកាល​តារា​សាគរ​។​

​បណ្ឌិត បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​គម្រោង​ដែល​បានជ្រើសរើស​ខេត្តកោះកុង​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​កែឆ្នៃ និង​ធម្មជាតិ ខណៈ​សក្តានុពល​ទាំងនេះ​នៅមាន​ច្រើន​សំបូរបែប​ផ្សេងទៀត ដែល​នឹង​ទាក់ទាញ​ការវិនិយោគ​បន្តបន្ទាប់​ស្របតាម​ផែនការអភិវឌ្ឍន៍​ខេត្តកោះកុង​។​

​ទន្ទឹមនេះ លោក​ក៏បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង និង​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍​នាពេលខាងមុខ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close