ស្វា​ត្រោស ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅលើ​ពិភពលោក កំពុង​រស់នៅ​ដោយ​សុខសាន្ត នៅក្នុង​ព្រៃ​កម្ពុជា​

​តើ​អ្នកដឹង​ដែរឬទេ​? ស្វា​ត្រោស ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅលើ​ពិភពលោក​។ កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​កា​ម៉េ​រា​ស្វ័យប្រវត្ត ដែល​ក្រុម​ជំនាញ​បរិស្ថាន​ថត​បាន​ស្វា​ត្រោស កំពុង​រស់នៅ​ដោយ​សុខសាន្ត​នៅក្នុង​ព្រៃ​កម្ពុជា​។​

​ស្វា​ត្រោស មានឈ្មោះ​អង់គ្លេស​៖ Long-tailed Macaque និង​ឈ្មោះ​វិទ្យាសាស្ត្រ​៖ Macaca fascicularis)​។ ស្វា​ប្រភេទ​នេះ​មាន​ក្បាល និង​កន្ទុយ​ពណ៌​ចាស់​ជាង​ចំហៀង​នៃ​ដងខ្លួន​ដែលមាន​ពណ៌​ភ្លឺរលោង​។ កន្ទុយ​មាន​ប្រវែង​១/៣ នៃ​ប្រវែង​ក្បាល​-​ដងខ្លួន ហើយ​មាន​កន្ទុយ​កោង​ជាទ​ម្ព​ក់បះ​ទៅលើ​។ ដោយឡែក នៅលើ​ក្បាលមាន​ក្រ​យ៉ៅ​ពណ៌​ត្នោត​ចាស់ ដែលមាន​រោម​ខ្លី​បះ​ត្រង់ៗ​មើលទៅ​រាង​ដូច​មួក​កា​តិ​ប​។

​ស្វា​ត្រោស​រស់នៅក្នុង​តំបន់​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃ​ល្បោះ ដោយនៅ​ជា​ហ្វូង​មាន​ចំនួន​ចាប់ពី ០៥-០៦​ក្បាល ឬ​អាច​រហូតដល់ ៤០​ក្បាល​។ សត្វ​ស្វា​ប្រភេទ​នេះ​មាន​វត្ត​មាននៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​ព្រៃ​នៃ​ប្រទេស​កម្ពុជា លើកលែងតែ​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close