សិង្ហបុរី ក្លាយជាអ្នកវិនិយោគធំជាងគេ នៅប្រទេសមីយ៉ាន់ម៉ា
សិង្ហបុរីបានក្លាយជាប្រទេសវិនិយោគបរទេសធំជាងគេបង្អស់នៅប្រទេសមីយ៉ាន់ម៉ា នេះបើតាមរបាយការណ៍។
ប្រទេសសិង្ហបុរីបានក្លាយជាអ្នកវិនិយោគបរទេសធំបំផុត នៅភូមា ក្នុងពេល៤ខែដំបូងនៃ រយៈពេលថវិកាអន្តរកាល ៦ខែ ដែលចាប់ផ្តើម តាំងពីខែតុលា ២០២១ នេះបើយោងតាម នាយកដ្ឋានគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុន ហៅកាត់ថា DICA ដែលជាស្ថាប័នភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមធុរកិច្ច ចេញផ្សាយ នៅថ្ងៃទី៧ កុម្ភៈ ២០២២ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ប្រទេសមីយ៉ាន់ម៉ាបានប្រកាសផ្លាស់ប្តូរឆ្នាំសារពើពន្ធរបស់ខ្លួន (FY) ពីដើមខែតុលាដល់ខែកញ្ញា ដល់ខែមេសា ដល់ខែមីនា ចាប់ពីឆ្នាំ ២០២២-២០២៣ ដោយបង្កើតរយៈពេលថវិកាបណ្តោះអាសន្នរយៈពេលប្រាំមួយខែ ចាប់ពីខែតុលាឆ្នាំ ២០២១ ដល់ខែមីនាឆ្នាំ ២០២២ ។
ប្រភពថា មីយ៉ាន់ម៉ាទទួលបានការវិនិយោគជាង៥០៧លានដុល្លារអាមេរិក ពីសហគ្រាសបរតេស ក្នុងពេល៤ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី១ តុលា ដល់ ៣១ មករា ២០២១ ផ្នែកសេវាកម្មវិនិយោគធំជាងគេ បន្ទាប់មកគឺផលិតកម្ម និង ផ្នែកសំណង់។
ផ្អែកតាមប្រភពដដែល អំឡុងពេលនេះ សិង្ហបុរីបានក្លាយជាប្រទេសនាំមុខគេលើការវិនិយោគ នៅមីយ៉ាន់ម៉ា មានទំហំទឹកប្រាក់ ២៧៥លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។