អ៊ីរ៉ង់​បង្ហាញ​កាំជ្រួច​មី​ស៊ី​ល ទំនើប ក្នុងពេល​កំពុង​ពិភាក្សា​ជាមួយ​អាមេរិក​

​បណ្តាញ​ទូរទស្សន៍​អ៊ីរ៉ង់ បាន​ផ្សាយ​ថា កាំជ្រួច​មី​ស៊ី​ល​ថ្មី​អាច​វាយប្រហារ​គោលដៅ​ក្នុង​ចម្ងាយ​១៤៥០ គីឡូម៉ែត្រ​។ រដ្ឋាភិបាល​ទីក្រុង​តេ​អ៊ីរ៉ង់​បានដាក់​ឈ្មោះថា “Kheibarshekan” ជា​ភាសា​ដំបន់​មាន អាវុធ Khaibar ជាការ​រំលឹក​ដល់​វិមាន​របស់​ជនជាតិ​ជ្វី​ហ្វ ដែល​ត្រូវ​ក្រុម​ទាហាន​អ៊ីស្លាម កម្ទេច ក្នុង​ថ្ងៃ​ដំបូង​នៃ​ការបង្កើត​សាសនា​អ៊ីស្លាម​។​

​សារព័ត៌មាន Tasnim បាន​ផ្សាយ​ថា មី​ស៊ី​ល​”Kheibarshekan” ត្រូវ​បានដាក់​បង្ហាញ ក្នុងពេល​ប្រមុខ​ដឹកនាំ​យោធា​អ៊ីរ៉ង់​ទស្សនកិច្ច​ទីតាំង​កាំជ្រួច​មី​ស៊ី​ល របស់​កម្លាំង​ទាហាន​អ៊ីស្លាម IRGC នៅ​ថ្ងៃទី ៩​ខែកុម្ភៈ​។​

​កាំជ្រួច​មី​ស៊ី​ល​ខាងលើ គឺជា​ជំនា​ន់ទី​បី​ផលិត​ដោយ​កម្លាំង​ទាហាន​អ៊ីរ៉ង់ អាច​វាយប្រហារ​ចាក់​ទម្លុះ​រាល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នានា​របស់​សត្រូវ ។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត អ៉ី​រ៉ង់ និង​សហរដ្ឋអាមេរិក​បា​នប​ន្ត​កិច្ចចរចា​ដោយ​ប្រយោល​នៅ​ទីក្រុង​វី​យែ​ន​នៅ​ថ្ងៃទី​៨​ខែកុម្ភៈ ដើម្បី​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ពី​ឆ្នាំ​២០១៨​។​

​ខណៈពេលដែល​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​និយាយថា ការចរចា​កំពុង​ឈានចូល​ដល់ «​ដំណាក់កាល​ចុងក្រោយ​» មន្ត្រី​អ៉ី​រ៉ង់​បានប្រកាសថា ផ្នែក​នៃ​ការទាមទារ​របស់​ពួកគេ​លើ​ការដក​ទណ្ឌកម្ម​រហូត​មកដល់ពេលនេះ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅក្នុង​កិច្ចពិភាក្សា​នៅ​ទីក្រុង​វី​យែ​ន​នៅឡើយ​ទេ​។​

​ភាគី​ទាំងពីរ​និយាយថា ពួកគេ​រង់ចាំ​ការសម្រេចចិត្ត​ចុងក្រោយ​ផ្នែក​នយោបាយ​ពី​ភាគី​ម្ខាង​ទៀត ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close