ពលករ​ខ្មែរ ២៨៣​នាក់ រកឃើញវិជ្ជមានកូវីដ ម្នាក់ ដែលមកពីថៃ តាម​ច្រកព្រំដែន នៃ​ស្រុក​កំរៀង​

​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន​គោក តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ បានទទួល​ពលករ​ខ្មែរ ដែល​វិល​ត្រឡប់មក​ស្រុក​វិញ តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​ចំនួន ២៨៣​នាក់ (​ស្រី ១១០​នាក់​) ក្មេង ៦១​នាក់ (​ក្មេងស្រី ២៣​នាក់​) ត្រូវបាន​កម្លាំង​សមត្ថកិច្ច សាកសួរ កត់​ឈ្មោះ ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វី​-១៩ រួច ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​រហ័ស​។​

​ជា​លទ្ធផល បាន​រកឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១​នាក់ (​ស្រី​) ក្មេងស្រី​ទៅតាម​ម្តាយ ១​នាក់ បញ្ជូនទៅ​ព្យាបាល​នៅ​ម​ណ្ឌុ​ល​ត្រាវ​ជូ ស្រុក​សំពៅ​លូន​។ ដោយឡែក​ពលករ​ចំនួន ៤៥​នាក់ ក្មេង ៨​នាក់ បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន​។​

​រីឯ​ពលករ ដែលមាន​កាត​ចាក់​វ៉ាក់សាំង ចំនួន​២៣៧​នាក់ ក្មេង ៥២​នាក់ ក្នុង​នោះបាន​ចាក់​វ៉ាក់សាំង​អោយ​ក្មេង​ចាប់ពី​អាយុ ៥​ឆ្នាំ​ដល់ ១៨​ឆ្នាំ ចំនួន​២៥​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតអោយ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close