តុលាកាចេញដីកាឃុំខ្លួនបុរសអ៊ីស្រាអ៊ែល ដែលបានបង្ហោះវីដេអូឡើងឋានសួគ៌ជាមួយនារីខ្មែរ
រាជធានីភ្នំពេញ៖បន្ទាប់ពីមហាជនពិសេសអ្នកនិយមលេងនៅលើបណ្ដាញសង្គមហ្វេសប៊ុកប្រាកដជាបានដឹងពីរឿងអាស្រូវមួយ ខណៈដែលនារីខ្មែរម្នាក់ជាមួយនឹងអតីតមិត្តប្រុសរបស់នាង ជាជនជាតិអ៊ីស្រាអែល ក្រោយបែកធ្លាយវីដេអូអាសអាភាសថតពេលរួមភេទជាមួយគ្នា ត្រូវភាគីជាបុរសបង្ហោះឱ្យគេមើលតាមបណ្ដាញសង្គមអ៊ីនធើណេត។
ការបែកធ្លាយវីដេអូនេះ គឺជាស្នាដៃរបស់អតីតមិត្តប្រុស ក្រោយពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ មានភាពមិនចុះសម្រុងនឹងគ្នា ហើយមិត្តប្រុសជាជនជាតិអ៊ីស្រាអ៊ែលនោះ ក៏ថែមទាំងបានប្រើហិង្សាលើនាងទៀតផង។
ក្រោយកើតមានរឿងរ៉ាវអស់ទាំងនេះ នារីរងគ្រោះមានឈ្មោះ ញឹម សុខឡេង ភេទស្រី អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ ដែលត្រូវបានគេស្គាល់ថា ជាថៅកែហាងនំខេក «The Num Cake» ពោលគឺកញ្ញា Lumi បានព្យាយាមជម្នះនឹងរឿងអាស្រូវមួយនេះ និងរិះរកគ្រប់មធ្យោបាយ ដើម្បីស្វែងរកយុត្តិធម៌ ក៏ដូចជាចង់ចាប់ខ្លួន អតីតមិត្តប្រុសជាជនជាតិអ៊ីស្រាអ៊ែលនោះ ឲ្យមកទទួលទោសចំពោះមុខច្បាប់ផងដែរ។ជាក់ស្ដែង ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃឃាត់ខ្លួននៅនឹងកន្លែងស្នាក់នៅ ក្នុងខុនដូមួយកន្លែង ក្នុងក្រុងភ្នំពេញ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីកាលពីរសៀលថ្ងៃទី២៧ តុលា ២០១៨ ដោយជាប់ពាក់ព័ន្ធទៅនឹងបណ្តឹងរបស់ជនរងគ្រោះថា «បានបង្ហោះរូបភាពតាមហ្វេសប៊ុកពីការរួមភេទអាសអាភាសជាមួយនាង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរជាទូទៅ និងចោទគឺបទបរិហារកេរ្តិ៍ជាសាធារណៈ(តាមប្រព័ន្ធហ្វេសប៊ុក)។
ជនសង្ស័យឈ្មោះ Tom Steinmets ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរជាពាណិជ្ជករចេញ-ចូលរកស៊ីនៅស្រុកខ្មែរ ។ជុំវិញនឹងករណីខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងចូលសមត្ថកិច្ចបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ នាងបានស្គាល់ឈ្មោះ Tom Steinmets តាមរយៈការលេងហ្វេសប៊ុក ។ លុះដល់ថ្ងៃទី១៧ វិច្ឆិកា ២០១៧ អ្នកទាំងពីរបានជួបគ្នា និងស្មោះស្ម័គ្រ ស្រឡាញ់គ្នាព្រមព្រៀង រស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ តែមិនបានរៀបការនោះទេ។
ដល់អំឡុងខែកុម្ភៈ ២០១៨ ពួកគេចេះតែមានភាពរកាំរកូស និងរស់នៅមិនសូវចុះសម្រុងនឹងគ្នា ហើយលោកប្តីអត់ខាន់ស្លា ឈ្មោះ Tom Steinmets តែងតែវាយធ្វើបាបនាងទៀតផង។ ដោយទ្រាំនិងការធ្វើទុក្ខបុកម្នេញ ពីសំណាក់បុរសអ៊ីស្រាអ៊ែលរូបនេះលែងបាន នាងសុខចិត្តចុះចេញ និងចែកផ្លូវគ្នាលាលោកឯងហើយដើម្បីសុភមង្គលរៀងខ្លួន ។ស្រាប់តែនៅក្នុងខែឧសភា ២០១៨ ឈ្មោះពិសី ជាកូនស្រីចិញ្ចឹមរបស់លោកប្តី បានបង្ហោះរូបភាពរួមភេទអាសអាភាសរវាងនាង និងបុរសអ៊ីស្រាអែលរូបនេះ កាលនៅជាប្តីប្រពន្ធក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ដោយសារករណីខាងលើនេះ នាងបានទូន្មានទៅនាងពិសី ឱ្យបញ្ឈប់សកម្មភាព ព្រោះពាក់ព័ន្ធរឿងបរិហារកេរ្តិ៍។
ផ្ទុយទៅវិញឈ្មោះ Tom Steinmets បានយក រូបអាសអាភាសនោះ ចែកចាយបន្តតាមរយៈសារអេឡិចត្រូនិក (Messenger) ឲ្យទៅមិត្តភក្តិពួកគេច្រើននាក់បានឃើញ ដែលរូបនាងមិនបានដឹង។ក្រោយមក មិត្តភក្តិនោះផ្ញើរូបអាក្រាតនោះឲ្យនាងមើល ទើបដឹងថា ឈ្មោះ Tom Steinmets បានយករូបភាពរួមភេទជាមួយនាងនោះ ឲ្យទៅនាងពិសីជាកូនចិញ្ចឹម ឱ្យបង្ហោះក្នុងសង្គមហ្វេសប៊ុក។
មិនតែប៉ុណ្ណោះ Tom Steinmets នៅបានគំរាមយកលុយនាងរហូត បើនាងមិនឲ្យទេ ខ្លួននិងធ្វើរឿងអ្វីមួយមិនល្អលើនាងកាន់តែអាម៉ាស់ទៀត។ជាក់ស្តែងគឺ Tom Steinmets បានយករូបភាពរួមរ័កជាមួយគ្នា កាលនៅជាប្តីប្រពន្ធបង្ហោះចែកចាយឲ្យអ្នកផ្សេងតៗគ្នា ដែលធ្វើឲ្យកិត្តិយសនាង និងក្រុមគ្រួសាររងភាពអាម៉ាស់បំផុត។
ដោយឡែក បើតាមគណនីហ្វេសប៊ុកផ្ទាល់របស់នារីរងគ្រោះ បានសរសេរសារបង្ហោះថា « 128ថ្ងៃ ដែលខ្ញុំពុះពារជាមួយរឿងនេះ ព្រោះខ្ញុំចង់អោយយល់ថា នារីខ្មែរមានតម្ឡៃ មិនមែនជនជាតិបរទេសមករស់នៅលើទឹកដី ខ្មែរហើយ មើលងាយ មើលថោកស្រីខ្មែរ ចង់ធ្វើបានតាមអំពើចិត្តនោះទេ។សូមអរគុណដល់ខាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រហ្មទណ្ឌកំរិតធ្ងន់ ដែលបានជួយ ជ្រុំជ្រែករកយុត្តិធម៌ល់រូបនាងខ្ញុំ»។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ ជាជនជាតិអ៊ីស្រាអ៊ែល កំពុងស្ថិតនៅដំណាក់ការស្ថាប័នអយ្យការសាកសួរ តែការសាកសួរនោះ មិនទាន់បានបញ្ចប់ទេ និងបានផ្ញើទៅសមត្ថកិច្ចវិញ រងចាំបន្តនិតិវិធី។
ជនជាតិអ៊ីស្រាអ៊ែលខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៩១ អ.យ.ឋ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តលើឈ្មោះ Tom Stienments ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល ករណីបរិហាកេរ្តិ៍ជាសាធារណៈ(តាមប្រពន្ធ័ហ្វេសប៊ុក)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។