ភ្លើង​ផ្ទះ​១​ខ្នង អស់ទាំង​ស្រុង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ភ្នំស្រួច​

ខេត្តកំពង់ស្ពឺ​៖ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​អស់​ផ្ទះមួយ​ខ្នង​ទាំងស្រុង កាលពី​យប់ រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​នគរបាល​ស្រុក​ភ្នំស្រួច បានឱ្យដឹងថា ផ្ទះ​ដែល​ឆេះ​នេះ មាន​ទំហំ​៧​ម៉ែត​×៨​ម៉ែត ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ហ្ស៊ី​ប​ប្រូ និង​ម្ចាស់ផ្ទះ​ឈ្មោះ សយ សៀ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​។ ករណីនេះ បានសម្លាប់​ក្មេងស្រី​ម្នាក់ ឈ្មោះ សូត ចាន់​រ៉ី អាយុ​១៦​ឆ្នាំ និង​របួសធ្ងន់​ក្មេងប្រុស​ម្នាក់ ទាំង​២​នាក់ ជា​កូន​ម្ចាស់ផ្ទះ​។​

​នគរបាល​ជំនាញ បា​នស​ន្ឋិ​ដ្ឋា​ន​ថា ករណីនេះ​អាច​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ខណៈដែល​ម្ចាស់​កំពុង​ដេក​លង់លក់ និង​បង្កឱ្យមាន​អ្នកស្លាប់ និង​របួស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close