សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ដល់ទី​ក្រុង​សេ​អ៊ូ​ល ដោយ​សុវត្ថិភាព​

​នៅ​រសៀល​ម៉ោង​២.៣៥​នាទី (​ម៉ោង​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ត្រូវ​នឹង​ម៉ោង​១២.៣៥​នាទី ម៉ោង​នៅ​កម្ពុជា​) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ដល់ទី​ក្រុង​សេ​អ៊ូ​ល សាធារណៈរដ្ឋ​កូរ៉េ ដោយ​សុវត្ថិភាព​ហើយ​។

​នៅក្នុង​ដំណើរ​នៃ​ការអញ្ជើញ​មកដល់ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ គឺមាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៉ី​ន​ឆន់ ទីក្រុង​សេ​អ៊ូ​ល រួមមាន​មន្ត្រីជាន់ខ្ពស់​របស់​សាធារណរដ្ឋ​កូរ៉េ ឯកអគ្គរដ្ឋទូត​កម្ពុ​ជា រួម​នឹង​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ជាច្រើនរូប​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close