អាមេរិក៖ សូម្បីសត្វក្តាន់ ក៏ឆ្លងកូវីដ ប្រភេទអូមីក្រុងដែរ!
សូម្បីសត្វព្រៃក៏ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុងដែរ កើតមាននៅសហរដ្ឋអាមេរិក នេះបើផ្អែកតាមទីភ្នាក់ងារពត៍មាន Business Insider ថ្មីៗនេះ។
ប្រភពថា សត្វព្រៃដែលកំពុងឆ្លងអូមីក្រុង ត្រូវបានគេរាយការណ៍មកថាជាសត្វក្តាន់ នៅរដ្ឋ Pennsylvania ខណៈដែលអាមេរិកមានសត្វប្រភេទនេះរាប់សិបលានក្បាល បច្ចុប្បន្ន។ ប្រភពបន្ថែមទៀតថា សត្វក្តាន់ ដែលមានវត្តមានជាង ១,៥លានក្បាលនៅក្នុងរដ្ឋ Pennsylvania ។
ករណីអូមីក្រុងវាយលុកដល់សត្វក្តាន់នេះត្រូបានអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភជាខ្លាំង ខណៈដែលមានសត្វក្តាន់ប្រភេទនេះឆ្លងរាប់សិបក្បាលហើយ នេះបើតាមប្រភពពី Business Insider ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។