អាមេរិក-កូរ៉េខាងត្បូង ឯកភាពទៅលើសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអ៊ីន បានប្រកាសឲ្យដឹងថា ប្រទេសនេះនិងអាមេរិក បានយល់ព្រមទៅលើខ្លឹមសារនៃសេចក្តីប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។ ប៉ុន្តែការអនុម័តទៅលើសំណើរខាងលើមុនពេលបញ្ចប់អាណាត្តិគឺជារឿងមួយដ៏លំបាក។
ប្រធានាធិបតី មូនជេអ៊ីន បានបញ្ជាក់ថា ពេលវេលានៃជំនួបពិភាក្សា ជាមួយមេដឹកនាំគីមជុងអុន និងប្រធានាធិបតីអាមេរិក ចូបៃឌិន គឺជាបញ្ហាពេលវេលាប៉ុណ្ណោះ ប្រសិនបើភាគីទាំងសង្ខាងមានបំណងចង់បញ្ចៀសវិបត្តិនោះ។ លោកម៉ូនបានបញ្ជាក់ថា «ការពិភាក្សា គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីពិភាក្សា ហើយជំនួបរវាង ប្រធានាធិបតីបៃឌិន និងលោកគីម ជុងអ៊ុននឹងត្រូវធ្វើឡើង ជាមិនខាន។
ការប្រកាសខាងលើរបស់ប្រធានាធិបតីម៉ុន ក្នុងពេលដែលកូរ៉េខាងជើង មានបំណងបន្តសាកល្បងគ្រាប់បែកបរមាណូ ឬមីស៊ីលឆ្លងទ្វីប អាចបង្កឲ្យឧបទ្វីបធ្លាក់នៅក្នុងវិបត្តិ ជាថ្មី ដូចកាលពី៥ឆ្នាំមុន ។
ប្រធានាធិបតីកូរ៉េខាងជើង បានបញ្ជាក់ថា ដើម្បីបញ្ចប់វិបត្តិបែបនេះ គឺត្រូវតែពិភាក្សាតាមរយៈកិច្ចការបរទេស គឺជាកតព្វកិច្ចដែលប្រមុខដឹកនាំនយោបាយពាក់ព័ន្ធត្រូវតែធ្វើ។ កាលពីខែមករាកូរ៉េខាងជើង បានសាកល្បងមីស៊ីល ជាប្រវត្តិសាស្ត្រ ដោយបានសាកល្បងដល់ទៅ៧លើក ក្នុងពេល មួយខែ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។