សមត្ថកិច្ចស្រុកភ្នំស្រួចបំបែកសំបុកគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន១១នាក់
ខេត្តកំពង់ស្ពឺ៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងនគរបាលស្រុកភ្នំស្រួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កម្លាំងបានសហការរួមមានកម្លាំងសន្ដិសុខស្រុក ជំនាញគ្រឿងញៀន
ស្រុក ចុះដឹកនាំប្រតិបត្តិការបង្ក្រាបក្រុមមុខ សញ្ញាផ្ដល់ទីតាំងចែកចាយជួញដូរសារធាតុញៀនខុសច្បាប់នៅចំណុចផ្ទះឈ្មោះហេង ឈាង ភេទស្រី មុខរបរ មិនពិតប្រាកដ កាលពីថ្ងៃអាទិត្យ ៤រោជ ខែ អផ្សុជ ឆ្នាំច សំរឹទិ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នាវេលាម៉ោង១៦.០៥នាទី ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១១នាក់ស្រី២នាក់៖ ១-ឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំចំបក់។
២-ឈ្មោះ សុខ គឹម ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិថ្មី ឃុំចំបក់។
៣-ឈ្មោះ ប៊ូ វឿន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទី២ ឃុំត្រែងត្រយឹង។
៤-ឈ្មោះ រឹម សារិន ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង។
៥-ឈ្មោះ នៅ វ៉ាត ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិទី៣ ឃុំត្រែងត្រយឹង។
៦-ឈ្មោះ អេង សុគុន្ធី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង។
៧-ឈ្មោះ លួន បូរា ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង។
៨-ឈ្មោះ ចាន់ រី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង។
៩-ឈ្មោះ ភេន សំភាស់ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិទី៣ ឃុំត្រែងត្រយឹង។
១០-ឈ្មោះហេង ឈាង ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង(ម្ចាស់ផ្ទះ)។
១១-ឈ្មោះ សៀវ ហៀង ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង។
ដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនចំនួន១២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន០១ .ម៉ូតូម៉ាកចំរុះ០៦គ្រឿង.ទូរស័ព្ទដៃចំរុះ ០៦គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមុខសញ្ញាពាក់ព័ន្ធទាំង ១១នាក់ រួមជាមួយវត្ថុតាង កម្លាំងស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិ.ជំនាញប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។