ថៃ​៖ កូ​វីដ​១៩​ឆ្លង​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ស្លាប់​២៣​នាក់​ទៀត

​ប្រទេស​ថៃ​មាន​អ្នក​មនុស្ស​ស្លាប់​ព្រោះ​កូ​វីដ ចំនួន​២៣​នាក់ និង​ករណី​ថ្មីៗ ចំនួន​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​។​

​ក្រសួងសុខាភិបាល​ថៃ​បានប្រកាស នា​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ ២០២២​នេះ​ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី ១៥២៤២​នាក់ មានការ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​១៥០៦០​នាក់ នាំចូល ១៨២​នាក់​។ ប៉ុន្តែ​ក៏មាន​ជាសះស្បើយ​បន្ថែម ជិត​៩​ពាន់​នាក់​ដែរ​។​

​ចាប់តាំងពី​កើតមាន​កូ​វីដ លើកដំបូង កាលពីដើមឆ្នាំ​២០២០​មក ថៃ​មាន​អ្នកជំងឺ​កូ​វីដ ចំនួន​២,៥៦១,១១៥​នាក់​ហើយ ជាសះស្បើយ ២,៤២៧,៣៣៥​នាក់​។ រីឯ មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​នេះ​វិញ គឺ​កើន​ដល់​២២៣៨៧​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close