ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រឹបអូស​គ្រឿងញៀន​ជិត ១០​គីឡូក្រាម នៅ​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ នគរបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ដកហូត​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស ចំនួន​១០​កញ្ចប់​ធំ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​ស្ពាន​ទី​២ ស្ថិតក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បានជា​ជនជាតិ​ជាតិ​ឡាវ ឈ្មោះ ភី​ម ម៉ាន់​ចាន់​កាន់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថា​កាំ​ង ស្រុក​បុ​ន ខេត្ត​ចំប៉ា​សាក ប្រទេស​ឡាវ​។​

​នគរបាល​ជំនាញ បាន​បញ្ជាក់ថា ការចាប់​បុរស​ជា​ជនសង្ស័យ​ខាងលើ គឺ​ករណី​ជួញដូរ​សារធាតុ​ខុសច្បាប់ ដោយ​លួច​ដឹក​ចូល​ប្រទេស​កម្ពុជា តាម​ព្រៃ មក​ចំណុចកើតហេតុ​ខាងលើ​។ វត្ថុតាង​ដែល​រកឃើញ មាន​ម្ស៉ៅ​ក្រាម​.​ស​ថ្លា​ចំនួន ១០​កញ្ចប់​ធំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close