ចុងសប្ដាហ៍នេះ! ទេសចរជាង ២១ម៉ឺននាក់ បានចេញដើរកម្សាន្ត ខណៈខេត្តព្រះសីហនុ មានជាង ៦ម៉ឺននាក់
ភ្នំពេញ៖ ២ថ្ងៃ នៃចុងសប្តាហ៍ គឺថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានទទួលភ្ញៀវសរុបមានចំនួន ២១៩,៨១៨នាក់ ក្នុងនោះភ្ញៀវជាតិ ២០៨,៥៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១,២៤២នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦១,១៨៧នាក់
* រាជធានីភ្នំពេញ ២៩,៧៧១នាក់
* ខេត្តពោធិ៍សាត់ ២៤,៨៤៥នាក់
* ខេត្តបាត់ដំបង ១៨,៥៩៩នាក់
* ខេត្តសៀមរាប ១៥,៣៧១នាក់
* ខេត្តកំពត ១១,៥៨៣នាក់។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចរន្តភ្ញៀវទេសចរ នៅតាមគោលដៅទេសចរណ៍ នាចុងសប្តាហ៍នេះ មិនមានការស្រុតចុះខ្លាំងទេ ប្រៀបធៀបនឹងរយៈពេលចុងសប្តាហ៍ធម្មតា មុនពេលកូវីដ-១៩ គឺមានការថយចុះប្រមាណ១៥%ប៉ុណ្ណោះ បើប្រៀបធៀបចុងសប្តាហ៍មុនពេលកូវីដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។