អ្នកជំនាញ​សុខាភិបាល​វៀតណាម ថា កូ​វីដ​គួរតែ​ក្លាយជា​ជំងឺ​ធម្មតា​ហើយ​!

​យោងតាម​នាយក​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង​ហាណូយ បានឱ្យដឹងថា ជាមួយនឹង​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ វៀតណាម​គួរតែ​ចាប់ផ្តើម​រស់នៅ​ជាមួយ Covid-19 ហើយ​រៀបចំ​ឱ្យមាន​សភាព​ធម្មតា​ឡើងវិញ​។​

​សាស្ត្រាចារ្យ និង​ជា​វេជ្ជបណ្ឌិត ង្វៀន ឡាន​ហ៊ី​វ បាន​ប្រាប់ VnExpress ក្នុង​បទសម្ភាសន៍​មួយ​ថា “​ជាមួយ​វីរុស អី​មី​ក្រុង (Omicron) ដែល​ឆ្លង​មេរោគ​កូ​វីដ​-១៩ ទូទាំង​ពិភពលោក និង​បាន​ជ្រៀតចូល​ប្រទេស​វៀតណាម ខ្ញុំ​គិតថា​យើង​បាន​ឆ្លង​ផុត​ចំណុចកំពូល​នៃ​ជំងឺ​រាតត្បាត​ហើយ​ឥឡូវនេះ​ទំនងជា​ធ្លាក់ចុះ​” ។​

Omicron ត្រូវបាន​ប្រទេស​ផ្សេងគ្នា​បញ្ជាក់ថា ទំនងជា​មិនសូវ​បង្កឱ្យមាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ការស្លាប់​ក្នុងចំណោម​អ្នកជំងឺ Covid-19 វ័យក្មេង​។​

​មានការ​ថយចុះ​មួយ​ភាគបី​នៃ​ហានិភ័យ​នៃ​ការ​ទៅ​មន្ទីរពេទ្យ ចំពោះ​ករណី Omicron បើ​ប្រៀបធៀប​ទៅនឹង Delta នេះ​បើតាម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​អង់គ្លេស​នៅ​ក្រុង​ឡុង អ៊ី​ម​ភឺ​រៀ​ត (Imperial ) បញ្ជាក់​តាមរយៈ​ការបោះពុម្ពផ្សាយ​បែប​វិទ្យាសាស្ត្រ ចេញ​ដោយ​រាជរដ្ឋាភិបាល​អង់គ្លេស កាលពី​ខែមករា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close