អាជ្ញាធរថៃ បញ្ជូនពលករខ្មែរជាង ១០០នាក់ទៀត ត្រឡប់មកកម្ពុជាវិញ តាមច្រកស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១២ ពលករខ្មែរចំនួន ១៣៣នាក់ ក្នុងនោះស្រី៥១នាក់ ក្មេង២៤នាក់ ត្រូវបានអាជ្ជាធរថៃ បញ្ជូនឲ្យត្រឡប់មកស្រុកវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ពលករខ្មែងទាំង ១៣៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពី វិធានការការពារជំងឺកូវីដ-១៩ រួចក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់។ ប៉ុន្តែក្នុងនោះពលករចំនួន ៤៩នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង។
ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ៨៤នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ៧នាក់ ហើយក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។