ស្ថានភាពអ៊ុយក្រែន៖ បណ្តាក្រុមហ៊ុនអាកាសចរណ៍បញ្ចៀសការហោះហើរឆ្លងកាត់ប្រទេសនេះ
ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើន បានសម្រេចបញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន ក្នុងពេលកំពុងប្រឈមមុខតានតឹង រវាងរុស្ស៊ីនិងប្រទេសអ៊ុយក្រែនកើនឡើងខ្ពស់ ក្រុមហ៊ុនអាកាសចរណ៍បារម្ភខ្លាចជួបហេតុការអាក្រក់ដូចកាលយន្តហោះដឹកអ្នកដំណើរ MH17 ។
សារព័ត៌រ៉យទ័របានផ្សាយថា នៅថ្ងៃទី ១៣ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ដែលមានផ្លូវហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែ បានសម្រេច ហៅវាង ដោយខ្លាច សង្គ្រាមវាយប្រហារ បង្កគ្រោះថ្នាក់ដល់ការហោះហើរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ SkyUp របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា យន្តហោះមួយគ្រឿងដឹកអ្នកដំណើរ ១៧៥នាក់ ហោះហើរមកពីប្រទេសព័រទុយហ្គាល បានសម្រេចចុះចតនៅ ប្រទេស Moldova បញ្ចៀសការហោះចូលដែនអាកាស ប្រទេសអ៊ុយក្រែន ។
ជាមួយគ្នានេះដែរទីប្រឹក្សាប្រធានាធិបតី លោកវបានឲ្យដឹងថា មន្ត្រីអាកាសចរណ៍អ៊ុយក្រែន ក៏បានប្រកាសថា ការបិទទ្វារដែនអាកាសនៅពេលនេះដោយសារតែការប្រឈមមុខតានតឹងជាមួយប្រទេសរុស្ស៊ីគឺជារឿងអត់ប្រយោជន៍។
លោក Mykhailo Podolyak បន្តទៀតថា « ការដែនក្រុមហ៊ុនអាកាសចរណ៍បានសម្រេច កែទម្រង់ផ្លូវហោះហើររបស់ខ្លួន នោះមិនជាំប់ពាក់ព័ន្ធនឹងគោលនយោបាយរបស់ប្រទេសអ៊ុយក្រែននោះឡើយ។
បណ្តាក្រុមហ៊ុនអាកាសចរណ៍ បារម្ភ ខ្លាច មានគ្រោះថ្នាក់ដូចយន្តហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី កាលពីឆ្នាំ២០១៤ រងការបាញ់ប្រហារនៅតំបន់ភាគខាងកើតប្រទេសនេះ ពេលហោះហើរពីទីក្រុង Amsterdam ប្រទេសហុល្លងទៅកាន់ កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។