ករណី​ឆ្លង​កូ​វីដ ១៩ នៅលើ​ពិភពលោក​ថយចុះ​ខ្លាំង​ក្នុង​មួយ​សប្តាហ៍​កន្លងមក​

​ក្នុង​រយៈពេល​៧​ថ្ងៃ​កន្លងមក​ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩​នៅលើ​ពិភពលោក មាន​ចំនួន ១៥,៤៥% គឺ​ថយចុះ ជាង​មួយ​សប្តាហ៍​មុន​ដល់​ទៅ​២០% ។ ចំណែក​អ្នកស្លាប់​ដោយ​កូ​វីដ​-១៩ ក៏បាន​ថយចុះ​៤%​ផងដែរ​។​

​ក្នុង​១​សប្តាហ៍​កន្លងមក ករណី​ឆ្លង​កូ​វីដ​-១៩​នៅក្នុង​តំបន់​អឺរ៉ុប​មាន​ជាង ៨,២​លាន​នាក់ ថយចុះ​១៨% ។ ចំណែក​នៅក្នុង​តំបន់​អាស៊ី​មាន​ករណី​ឆ្លង​ជិត​៤​លាន​នាក់ និង​តំបន់​អាមេរិក​ខាងត្បូង​មាន​ជាង ១,៥៦​លាន​នាក់ ។​

​តំបន់​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ថយចុះ ដែលជា​រឿង​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចប់​ការឆ្លង​កូ​វីដ​-១៩ ផ្តល់​ជីវភាព​រស់នៅ​ធម្មតា​វិញ​ដល់​ពលរដ្ឋ ។ តំបន់​ដែលមាន​ករណី​ឆ្លង​ថយចុះ​ខ្លាំងជាងគេ គឺ​អាមេរិក​ខាងជើង បាន​ថយចុះ​ដល់​ទៅ​៤៣% ក្នុង​រយៈពេល​១​សប្តាហ៍​កន្លងមក​។ ចំណែក​ទ្វីបអាហ្វ្រិក​ថយចុះ​៣០% និង​អាមេរិក​ខាងត្បូង​ថយចុះ ២៥%…​។​

​ប៉ុន្តែ​បើទោះបី​មាន​ករណី​ឆ្លង​ថយចុះ​ក្តី ក៏​ចំនួន​អ្នក​ឆ្លង​កូ​វីដ​ស្ថិតនៅ​កម្រិត​១៥,៤៥​លាន​នាក់​ដែរ​នៅក្នុង​ក្នុង​រយៈពេល​៧​ថ្ងៃ​កន្លងមក ដោយ​ក្នុង​មួយថ្ងៃៗ ពិភពលោក​មាន​ករណី​ឆ្លង​រហូតដល់​ទៅជា​ង ២,២​លាន​នាក់ ។​

​គិត​ត្រឹម​ថ្ងៃ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់​៤១២, ១៧១,៦៦៧​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៥,៨៣៤,០៩៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៣៣២,៧០៣,៩៤០​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close