វៀតណាម ប្រកាស​ពី​កណី​ឆ្លង​កូ​វីដ​ប្រចាំថ្ងៃ​ដ៏​ខ្ពស់ ពុំ​ធ្លាប់មាន ក្នុង​ថ្ងៃបុណ្យ​ក្តី​ស្រលាញ់​

ប្រទេស​វៀតណាម បានប្រកាស​ពី​ការឆ្លង​កូ​វីដ ចំនួន​ជិត​៣​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​១៤ កុម្ភៈ ជាការ​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ច្រើន​ពុំ​ធ្លាប់មាន​។​ ​ការឆ្លង​ដ៏​ច្រើន​បំផុត ចំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ ជាការ​បំបែក​កំណត់ត្រា រយៈពេល​៧​ថ្ងៃ​កន្លង​ទៅទៀត ដោយមាន​ត្រឹម​ប្រមាណ​២៥០០០​នាក់​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​។​

​ចំនួន​ឆ្លង​ថ្មី ចំនួន​២៩៤១៣​នាក់​ទៀត​នេះ​បានធ្វើ​ឲ្យ​ចំនួន​អ្នក​កើត​កូ​វីដ​១៩ សរុប នៅ​វៀតណាម​បាន​កើន​ដល់ ២,៥៤០,២៧៣​នាក់ ជាសះស្បើយ​វិញ ២,២៣២,៩៤៧​នាក់ ស្លាប់​វិញ កើន​ដល់ ៣៩០៣៧​នាក់ ក្នុងនោះ ម្សិលមិញ​នះ ក៏មាន​ស្លាប់​មនុស្ស​ព្រោះ​កូ​វីដ ចំនួន​៩១​នាក់​ទៀត​។​

​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ គ្រប់​២​ដូ​ស លើ​ប្រជាជន​ជាង​៧៤.៧​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩៦​លាន​នាក់ ខណៈ​អ្នក​ដែល​ចាក់​បាន​គ្រប់​៣​ដូ​ស មាន​ជាង​៣២​លាន​នាក់​ហើយ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close