គ្រឹះស្ថានអង្គរ ដាក់លក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លសាប នៅកំពង់ផរទសចរណ៍ចុងឃ្នៀស
គ្រឹះស្ថានអង្គរ ចាប់អនុវត្តការលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះតទៅ ដែលមានតម្លៃសំបុត្រ ដូចខាងក្រោម៖
-តម្លៃសំបុត្រ ៧ដុល្លារ ក្នុងភ្ញៀវទេសចរមួយនាក់ (អាយុចាប់ពី១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ)
-ទូកចំណុះ៨នាក់ (សំបុត្រ៤ឡើងទៅ ទើបទូកចេញដំណើរ)
-ទូកចំណុះ៤៥នាក់ (សំបុត្រ៨ឡើងទៅទើបទូកចេញដំណើរ)
គ្រឹះស្ថានអង្គរ សូមឲ្យសាធារណៈជនជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។