កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុង ១៨៤នាក់ទៀត ករណីឆ្លងក្នុងសហគមន៍ ១៧៥នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១៨៤ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ០៩ករណី និងក្នុងសហគមន៍ ១៧៥ករណី ខណៈមានជាអ្នកសះស្បើយចំនួន ២៣៦នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៤ពាន់ ១៣៩នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៩ពាន់ ១៩៦នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។