អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលដំបូលទ បង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធហើយ!
ខេត្តសៀមរាប៖ ការងារជួសជុលដំបូលទ បង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ពេលនេះ ត្រូវបានបញ្ចប់រួចរាល់ ១០០ភាគរយហើយ។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការជួសជុលនេះ បានចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១ ដោយផ្ដោតលើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀត រួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។