អ្នកជំនាញ​ថៃ ថា អូ​មី​ក្រុង​ឆ្លង​លឿន​ខ្លាំង​មែន តែមាន​អ្នកស្លាប់​តិច​

​វេជ្ជបណ្ឌិត យ៉ុង ផូ​វ័រ​រ៉ា​វ៉ាន់ (Yong Poovorawan) អ្នកឯកទេស​មេរោគ​ឈានមុខ​គេ​នៅ​ប្រទេស​ថៃ​បាន​អះអាង តាមរយៈ​បណ្តាញ​សង្គម Facebook ថ្មីៗ​នេះ​ថា ទោះបីជា​មនុស្ស​កាន់តែច្រើន​កំពុង​ឆ្លង​មេរោគ Omicron បើ​ប្រៀបធៀប​ទៅនឹង Delta ក៏ដោយ ក៏​អត្រា​នៃ​ការស្លាប់ គឺ​ទាប​ជាង​ឆ្ងាយ​។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការឆ្លង​ដែល​ត្រូវបាន​បញ្ជាក់​តាមរយៈ​ការធ្វើ​តេស្ត RT-PCR បង្ហាញថា អត្រា​នៃ​ការស្លាប់​ព្រោះ Omicron បាន​ធ្លាក់ចុះ ដល់​០.២ ភាគរយ​។ ការប៉ាន់ប្រមាណ​នេះ​គឺ​ផ្អែកលើ​ការពិត​ដែលថា​ចំនួន​ករណី Omicron ដែល​បានបញ្ជាក់​គឺ​ខ្ពស់ជាង​ពេលដែល​វីរុស Delta កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​។​

​លោក Yong ក៏បាន​បង្ហាញ​ដែរ​ថា ការស្លាប់​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ជន​ងាយ​រងគ្រោះ ដូច្នេះ​ពួកគេ​គួរតែ​ត្រូវ​បានផ្តល់​ការថែទាំ​បន្ថែម និង​វិធាន​ការបង្ការ​ដ៏​តឹងរឹង​គួរតែ​ត្រូវបាន​ដាក់ចេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close