កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ២០៤នាក់ ខណៈជាសះស្បើយ ១៥៧នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ២០៤នាក់ ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១៩៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១៥៧នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៤ពាន់ ៣៤៣នាក់, អ្នកជាសះស្បើយសរុប ១១ម៉ឺន ៩ពាន់ ៣៥៣នាក់, ស្លាប់សរុប ៣,០១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។