កាណាដា ប្រើ​ច្បាប់​អាសន្ន​ដើម្បី​បំបែក​ក្រុមបាតុករ «​ក្បួន​រថយន្ត​សេរី​»

នាយករដ្ឋមន្ត្រី Justin Trudeau បាន​ប្រើប្រាស់​ច្បាប់​អាសន្ន​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​បំបែក​ក្រុមបាតុករ ក្បួន​រថយន្ត​។​

​ការគំរាមកំហែង ពី​ក្បួន​បាតុកម្ម «​ក្បួន​រថយន្ត​សេរី​» នៅក្នុង​រដ្ឋធានី អូ​តា​វ៉ា និង​នៅតាម​តំបន់​ព្រំដែន​ជាប់​អាមេរិក​។ នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានប្រកាសថា រដ្ឋាភិបាល​បានសម្រេច​ប្រើប្រាស់ ច្បាប់​អាសន្ន ជា​លើកដំបូង​ដើម្បី​បំបែក​ក្រុមបាតុករ ។​

​នាយករដ្ឋមន្ត្រី Justin Trudeau បាន​ឲ្យ​ដឹងថា «​ក្បួន​រថយន្ត​សេរី​» មិនមែនជា​បាតុកម្ម​សន្តិភាព​នោះឡើយ ដោយសារតែ​ក្រុមបាតុករ​បាន​បិទផ្លូវ​ដោយ​ខុសច្បាប់​ជាច្រើន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ កាណាដា​ទាំងមូល​។​

​នាយករដ្ឋមន្ត្រី​កាណាដា​បានប្រកាសថា ច្បាប់​គ្រាអាសន្ន​នឹង​អនុ​វត្តមាន​ដែន​កំណត់​និង​ពេលវេលា​ច្បាស់លាស់ សមស្រប់​ទៅនឹង​ស្ថានភាព ក្នុងនោះ​មាន​ទាំង​ការដាក់​ពង្រាយ​កម្លាំង​ទាហាន​ដើម្បី​បំបែក​ក្រុមបាតុករ បញ្ចប់​ការបិទ​ខ្ទប់​។​

​កន្លងមក រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី Pierre Trudeau ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី Justin Trudeau ធ្លាប់បាន​អនុវត្ត​ច្បាប់​អាសន្ន នៅ​ឆ្នាំ​១៩៧០ ដើម្បី​បំបែក​ក្រុម​ទាមទារ​បំបែក​ទីក្រុង Quebec ។ នៅ​ឆ្នាំ​១៩៨៨ ច្បាប់​អាសន្ន​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ច្បាប់​អាសន្ន​ថ្មី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close