ថៃ បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ជាង​១​ម៉ឺន​នាក់ និង​ស្លាប់​រាប់សិប​នាក់ ប្រចាំថ្ងៃ​

​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១៦៤៦២​នាក់ និង​ស្លាប់​មនុស្ស​២៧​នាក់​បន្ថែមទៀត ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ នេះ​បើតាម​ក្រសួងសុខាភិបាល​ថៃ​ប្រកាស នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ ២០២២​។​

​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នៅ​ប្រទេស​ថៃ​នៅតែមាន​អត្រា​ខ្ពស់ ពោលគឺ​ជាង​១​ម៉ឺន​នាក់ ជាប្រចាំ​ថ្ងៃ ស្លាប់​វិញ រាប់សិប​នាក់​។ កាលពី​ម្សិលមិញ ក្រសួង​ក៏បាន​ប្រកាសថា ឆ្លង ១៤៣៧៣​នាក់ និង​ស្លាប់​២៧​នាក់​បន្ថែមទៀត​ដែរ ក្នុងពេល​២៤​ម៉ោង​ដូចគ្នា​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី ទាំង​ជាង​១​ម៉ឺន​៦​ពាន់​នាក់ មាន​ឆ្លង​ក្នុង​សហគមន៍ ចំនួន​១៦៣២៦​នាក់ ក្រៅពីនេះ ១៣៦​នាក់​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ថៃ​មាន​អ្នក​កើត​កូ​វីដ​១៩ កើន​ដល់ ២,៦៣៩,០៦២​នាក់​ហើយ ជាសះស្បើយ​វិញ ជិត​២.៥​លាន​នាក់​។ រីឯ​មនុស្ស​ស្លាប់​ព្រោះ​កូ​វីដ​១៩ កើន​ដល់ ២២៥១៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close