កូរ៉េខាងជើង មានការរញ្ជួយដីផ្ទួនៗ នៅជិតកន្លែងបាញ់អាវុធនុយក្លេអ៊ែរ
ប៉ុន្មានថ្ងៃមកនេះ រញ្ជួយដីបានវាយប្រហារចំនួន៤ដង នៅជិតនឹងតំបន់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នេះបើតាមកូរ៉េខាងត្បូង។
ទីភ្នាក់ងារអាកាសធាតុសេអ៊ូល KMA បានបញ្ជាក់ដែរថា តាំងពីថ្ងៃសុក្រ សប្តាហ៍មុន មកដល់ ថ្ងៃទី១៥ កុម្ភៈ ២០២២ ទីតាំងដែលកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ព្យុងគី រី (Punggye-ri ) ចំនួនយ៉ាងតិច ៤ដង ប៉ុន្តែជាការរញ្ជួយតូចៗ កើតឡើងដោយសារធម្មជាតិ ក្នុងនោះ រញ្ជួយដីកម្លាំង២.៥រិចទ័រ ទើបបានកើតមាននៅទីនោះ នាព្រឹកថ្ងៃទី១៥ កុម្ភៈ មានចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីទីតាំងបាញ់អាវុធនុយក្លេអ៊ែរ។
តំបន់ Punggye-ri ស្ថិតនៅភាគខាងជើងឆៀងខាងកើត កូរ៉េខាងជើងនេះ ត្រូវបានគេស្គាល់ថា ជាកន្លែងដែលកូរ៉េខាងជើងបាញ់តាំងពីឆ្នាំ២០១៧ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។