ម្ចាស់ហាងកិនសាច់មនុស្សធ្វើសាច់ចិញ្ចាំដាក់ក្នុងស៊ុបឲ្យភ្ញៀវហូប
យោងតាមសារព័ត៌មាន AsiaOne របស់សិង្ហបុរី និង OrientalDaily របស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយកាលពីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា មនុស្សមួយក្រុមបានទៅរាយការណ៍ប្រាប់អាជ្ញាធរតំបន់ឡាតក្រាបាង នៃទីក្រុងបាងកក បន្ទាប់ពីពួកគេបានសន្និដ្ឋានថាសាច់ចិញ្ច្រាំដែលនៅក្នុងមីស៊ុបដែលពួកគេបានហូបនោះគឺជាសាច់មនុស្ស ។
លុះពេលអាជ្ញាធរថៃចុះទៅដល់ទីតាំងកើតហេតុភ្លាម ពួកគេបានដើរសំដៅទៅត្រួតពិនិត្យនៅត្រង់ផ្ទះបាយធ្វើម្ហូបក្នុងហាងនោះ។
ស្រាប់តែឃើញសុទ្ធតែស្នាមឈាមដាបពេញជញ្ជាំង និងមានបំណែកសាកសពមនុស្សនៅពាសពេញឥដ្ឋដែលគ្រោងនឹងដាក់វាកិនធ្វើជាសាច់ចិញ្ច្រាំ។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះត្រូវបានគេស្គាល់ថា ជាបុរសចំណាស់ម្នាក់មានឈ្មោះថា Prisit Inpathom ដែលតែងតែឧស្សាហ៍ទៅបរិភោគម្ហូបអាហារក្នុងហាងនោះជាប្រចាំ។
បើតាមសម្តីរបស់អាជ្ញាធរក្នុងតំបន់បានសន្និដ្ឋានពីការស្លាប់នេះថា “ប្រហែលជាមានការឈ្លោះគ្នារវាងម្ចាស់ហាងនិងជនរងគ្រោះទើបបណ្តាលឲ្យមានការកាប់សម្លាប់គ្នាយ៉ាងដូច្នេះ”។
នៅពេលអាជ្ញាធរចុះទៅធ្វើកោសល្យវិច្ឆ័យលើសាកសព ពួកគាត់បានឃើញស្នាមកាំបិតជាច្រើនមាននៅលើដងខ្លួនជនរងគ្រោះ (៥កាំបិតនៅត្រង់ស្មា និង ១កាំបិតនៅចំភ្លៅខាងស្តាំ)។ ហើយសាកសពជនរងគ្រោះត្រូវបានម្ចាស់ហាងចិត្តឃោរឃៅនោះយកទៅកប់ក្នុងលូខាងក្រោយផ្ទះយ៉ាងអាណោចអាធ័ម។
ម្ចាស់ហាងនោះបានកាត់សាច់សាកសពនោះជាបំណែកៗដើម្បីយកទៅកិនធ្វើជាសាច់ចិញ្ច្រាំដាក់ចូលមីស៊ុបឲ្យភ្ញៀវបរិភោគ។
មកដល់ពេលនេះ អាជ្ញាធរបានចាត់វិធានការតាមចាប់ម្ចាស់ហាងដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នេះហើយ។ ពួកបាននិយាយបន្តថា ” មិនដឹងជាមនុស្សប៉ុន្មាននាក់ទេដែលបានបរិភោគម្ហូបដែលធ្វើពីសាច់មនុស្សនេះ” ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។