ថៃ នឹងប្តូរឈ្មោះរាជធានីបាងកក ទៅជាក្រុងថេប ម៉ាហា ណាខន
ការិយាល័យរាជវង្សនៅប្រទេសថៃ (ORST) បានប្រកាសពីការផ្លាស់ប្តូរឈ្មោះផ្លូវការ រាជធានី ដោយប្តូរពីបាងកកទៅ ក្រុងថេប ម៉ាហា ណាខន (Krung Thep Maha Nakhon)។ យ៉ាងណាក៏ដោយ ឈ្មោះបាងកកនៅតែត្រូវបានទទួលស្គាល់ដដែល។
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៥ កុម្ភៈ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ទាក់ទងនឹងការផ្លាស់ប្តូរឈ្មោះរាជធានីខេត្ត ខ្លះៗ ហើយសំណើនេះត្រូវបានការិយាល័យរាជវង្សផ្តល់ការអនុម័តហើយៗ។
ឈ្មោះ Krung Thep Maha Nakhon ថ្មីនេះមានសពុលភាពបាន ទាក់តែត្រូវផ្តល់ឯកភាពពីគណៈកម្មការជាតិ ទទួលបន្ទុកកិច្ចការនេះទៀត ហើយគណៈរដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈកម្មាធិការ ពិចារណាលើការសង្កេតបន្ថែម ពីក្រសួងការបរទេសផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។