រដ្ឋមន្ត្រីការបរទេសវៀតណាម ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ ពេលមកដល់ប្រទេសកម្ពុជា

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ត្រូវគេរាយការណ៍ថា បានរកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ១៩ នៅពេលមកដល់ ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុធ (១៦ ខែកុម្ភៈ)។

នៅក្នុងឱកាសជួបទទួលទានអាហារពេលល្ងាចនៅសណ្ឋាគារសូហ្វីតែល កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍”ខ្ញុំ សូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេស វៀតណាម) ដែលបានឆ្លងកូវីដ១៩ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ “។

លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close