ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៤៤នាក់ ខណៈជាសះស្បើយ ២៨០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៤៤នាក់ ក្នុងនោះករណីនាំចូល ៤៣០នាក់ និងឆ្លងក្នុងសហគមន៍ ១៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ២៨០នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៤ពាន់ ៧៨៧នាក់, អ្នកជាសះស្បើយសរុប ១១ម៉ឺន ៩ពាន់ ៦៣៣នាក់, ស្លាប់សរុប ៣ពាន់ ០១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។