មនុស្ស​ស្លាប់ ៤៤​នាក់ ក្នុង​គ្រោះថ្នាក់​បាក់​ដី និង​ទឹកជំនន់ នៅ​ប្រេ​ស៊ី​ល​

​អាជ្ញាធរ​ការពារ​ជន​ស៊ីវិល​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស ៤៤​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​រអិល​បាក់​ដី ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​នៅក្នុង​ក្រុង Petropolis ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប្រេ​ស៊ី​ល ក្នុង​រដ្ឋ​រី​យ៉ូ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ទីក្រុង​ភ្នំ ដែលមាន​ចម្ងាយ ៦៨​គីឡូម៉ែត្រ ពី​ទីក្រុង​រី​យ៉ូ បាន​បណ្តាលឱ្យ​មានការ​រអិល​បាក់​ដី​ជាង ៥០​កន្លែង បន្ទាប់ពី​វា​បានទទួល​ភ្លៀង​ធ្លាក់​ច្រើនជាង​ការរំពឹងទុក​ក្នុង​រយៈពេល ៦​ម៉ោង​ពេញ​មួយខែ ដែលនាំឱ្យ​ការិយាល័យ​អភិបាលក្រុង បានប្រកាស​រដ្ឋ​ក្នុង​គ្រោះមហន្តរាយ​សាធារណៈ​។​

​អភិបាលរដ្ឋ​រី​យ៉ូ លោក Claudio Castro បាន​លើកឡើងថា “​វា​គឺជា​ស្ថានភាព​សង្គ្រាម​នៃ​គ្រោះមហន្ដរាយ ដោយមាន​រថយន្ត​នៅលើ​ដំបូលផ្ទះ ភក់ និង​មនុស្ស​ដែល​កំពុង​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​” ។​

​វរសេនីយ៍ឯក Gil Keperms ការពារ​ជន​ស៊ីវិល​បាន​រៀបរាប់​លម្អិត ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ចំនួន​អ្នក​បាត់​ខ្លួន​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​។​

​លោក​បន្ដថា “​អ្នកស្រុក​កំពុង​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ នៅក្រោម​ភក់​” មន្ត្រី​បាន​និយាយ​ដោយយោង​ទៅលើ​ការបាក់​ដី​នៅ Morro da Oficina ដែលជា​ភ្នំ​ដែលមាន​ផ្ទះ​ប្រហែល ៨០​ខ្នង​ត្រូវបាន​ទឹក​បោក​យកទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close