ទីបំផុត​លោក គីម ហ៊ាង ធ្វើ​លិខិតសុំទោស​ជា​សាធារណៈ

នៅ​ប៉ុន្មានម៉ោង​ក្រោយពីមានការរិះគន់ ក៏ដូចជា​មានការថ្កោល​ទោស​ពីក្រសួងវប្បធម៌ ពាក់ព័ន្ធនឹង​ពាក្យ​សម្តីរបស់​លោកបណ្ឌិត គីម ហ៊ាង ចំពោះ​បញ្ហាអចលនទ្រព្យ​នៅ​ខេត្តសៀមរាបនោះ នៅ​រសៀលថ្ងៃនេះ លោកបណ្ឌិត គីម ហ៊ាង បានចេញលិខិតធ្វើការ​សុំទោស​ជា​សាធារណៈ។

លោក​បញ្ជាក់ថា ការ​បកស្រាយរបស់​លោក ពិតជាមានការប៉ះពាល់​ដល់វប្បធម៌ជាតិ ដែលជា​កំហុស​ដ៏ធំ​មួយ ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​អចេតនា។

ជាមួយ​គ្នា​នេះ លោក​ក៏​សូម​ធ្វើការ​សុំទោស​ជាសាធារណៈ​ដល់ប្រជាជន​កម្ពុជា អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ពិសេស​ដល់ថ្នាក់ដឹកនាំប្រទេស ចំពោះ​កំហុសដែលបានបង្កើត​ឡើង​ដោយ​អចេតនា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅទីរួមខេត្តសៀមរាប។

ចំពោះ​លិខិតសុំទោស​ជា​សាធារណៈរបស់​លោកបណ្ឌិត គីម ហ៊ាង នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធយុវជន​កម្ពុជា បានសម្តែងនូវការយល់ឃើញថា នេះជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។

ក្នុងនោះដែរ លោក ហ៊ុន ម៉ានី ក៏បានកោតសរសើរ​ចំពោះ​ការ​សម្រេច​ចិត្ត​ជាលក្ខណៈ​បុគ្គល ក្នុងការ​សរសេរលិខិត​សុំទោស​ជា​សាធារណៈរបស់លោក គឹម ហ៊ាង នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close