ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ ក្រោយ​គេចខ្លួន​ជិត ២​ឆ្នាំ

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បានគេច​ខ្លួន​បាត់អស់​ជិត ២​ឆ្នាំ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​កាស៊ីណូ​ណាហ្គា​២ ក្នុង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​។​

​យោងតាម​សមត្ថកិច្ច បានឱ្យដឹងថា ជនជាតិ​ចិ​ខាងលើ​ឈ្មោះ យី សោ​ស៊ែ​ន ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការធ្វើ​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ប្រព្រឹត្ត​នៅ​ខុន​ដូ ភា​ឡា​ឡេស បន្ទប់​លេខ​២១០៥ ផ្លូវ​លេខ​៣៦៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ តាម​មាត្រា​៣៥៣ និង​៣៥៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​នាយ​ក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close