ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤១៤នាក់ ខណៈជាសះស្បើយ ២៤៧នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤១៤នាក់ ក្នុងនោះករណីនាំចូល ២៦នាក់ និងឆ្លងក្នុងសហគមន៍ ៣៨៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ២៤៧នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៥ពាន់ ២០១នាក់, អ្នកជាសះស្បើយសរុប ១១ម៉ឺន ៩ពាន់ ៨៨០នាក់, ស្លាប់សរុប ៣ពាន់ ០១៥នាក់។
គិតត្រឹមយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៨៨,២៤២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២២១,៥៧០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២១,៨៨៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១៥,៣៧៧នាក់
៤៖ អាយុ៥ឆ្នាំ ៣២៩,៤០៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។