ថៃ ឆ្លង​កូ​វីដ​១៩​ជាង ៤៥​ម៉ឺន​នាក់ ត្រឹម​ដើមឆ្នាំ​២០២២

​តាំងពី​ដើមឆ្នាំ​២០២២​មក ថៃ​មាន​រកឃើញ​អ្នក​កើត​កូ​វីដ​១៩ ថ្មីៗ ជាង​៤៥​ម៉ឺន​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ កុម្ភៈ​នេះ​។​

​ក្រសួងសុខាភិបាល​ថៃ​បាន​អះអាងថា មាន​មនុស្ស​៤៥១,០៤២​នាក់​បាន​ឆ្លង​កូ​វីដ​១៩ ក្នុងប្រទេស​ចាប់តាំងពី​ថ្ងៃទី​១ មករា ២០២២ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៨ កុម្ភៈ​នេះ បាន​រាយ​កាណ៍​ថា មាន​ឆ្លង​ថ្មី ជាង​១​ម៉ឺន​៨​ពាន់​នាក់ និង​ស្លាប់​មនុស្ស ចំនួន​២៧​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close