សត្វល្មូន ៤៩ប្រភេទ ត្រូវបានរកឃើញ នៅខេត្តកំពង់ធំ
កំពង់ធំ៖ គម្រោងរេដបូកទំរីង នៃខេត្តកំពង់ធំ សហការជាមួយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ បានធ្វើការសិក្សាពីវត្តមានសត្វល្មូន នៅក្នុងតំបន់គម្រោងទាំងមូល ដោយលទ្ធផលក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វល្មូនចំនួន ៤៩ប្រភេទ (herpetofauna species) នៅក្នុងតំបន់អនុវត្តគម្រោង។
សូមជម្រាបថា កាលពីពេលកន្លងមក ក្រុមអ្នកស្រាវជ្រាវបាណកសត្វកម្ពុជា (Cambodian Entomology Initiatives) បានធ្វើការសិក្សាពីវត្តមានសត្វល្អិត នៅក្នុងតំបន់គម្រោងទាំងមូល ដោយប្រមូលបានសំណាកសរុបចំនួន ១៥៨២ ស្មើនឹង ២៨៣ប្រភេទ ដោយយោងតាមលក្ខណៈរូបសាស្ត្រនៅក្នុងតំបន់អនុវត្តគម្រោង។
គម្រោងនៃការសិក្សាស្រាវជ្រាចនេះ ក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ការផ្ទៀងផ្ទាត់ឥណទានកាបូនលើកទី២ (Second Verification) របស់គម្រោងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។