ក្រសួងសុខាភិបាល ណែនាំ​បន្ថែម ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩ ជាពិសេស​អូ​មី​ក្រុង នៅក្នុង​សហគមន៍​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​សេចក្តីណែនាំ​បន្ថែម ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​អូ​មី​ក្រុង​នៅក្នុង​សហគមន៍​។

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យោង​អនុសាសន៍​ណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការពង្រឹង​ការអនុវត្តន៍​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ក្នុង​សហគមន៍​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​បន្ថែម ជូន​ដល់​សាធារណជន​នូវ​វិធានការ​សុខាភិបាល​ចាំបាច់ និង​លក្ខខណ្ឌ​មួយចំនួន ដែល​ត្រូវគោរព​ប្រតិបត្តិ​ឱ្យបាន​ល្អ សម្រាប់​បុគ្គល​ដែលមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មាន​ដូចខាងក្រោម​នេះ​៖

​ក​៖ ការធ្វើ​តេស្ត​រហ័ស ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ធ្វើការ​ព្យាបាល និង​ទំនាក់ទំនង​ព័ត៌មាន​
​ខ​៖ ការរក្សា​អនាម័យ និង​ការចូលរួម​អនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​
​គ​៖ ការចូលរួម​ព​នឿន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជម្រុញ​
​ឃ​៖ ការជួបជុំ​ដែលមាន​មនុស្សម្នា​ច្រើន​កុះករ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close