អូស្ត្រាលី មាន​ជើងហោះហើរ​អន្តរជាតិ​វិញ​ហើយ​!

​អូស្ត្រាលី នា​ថ្ងៃ​ចន្ទ​នេះ បាន​បើក​ព្រំដែន​អន្តរជាតិ​ឡើងវិញ សម្រាប់​អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​រួច ក្រោយពេល​បិទ​ជិត​២​ឆ្នាំ​។​

​ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញ​ផ្សាយ​ថា ជើងហោះហើរ​អន្តរជាតិ​ជាង​៥០​ជើង​នឹងត្រូវ​ទៅដល់​ប្រទេស​អូស្ត្រាលី ក្នុង​ថ្ងៃទី​២១ កុម្ភៈ​នេះ ក្នុងនោះ ក្រុង​ស៊ីតនី នឹង​ទទួល ២៧​ជើងហោះហើរ ច្រើនជាងគេ ខណៈដែល​ផ្នែក​ទេសចរណ៍​អូស្ត្រាលី​ព្យាយាម​ស្រោចស្រង់​ឡើងវិញ ក្រោយពេល​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ព្រោះ​ការ​រឹតបន្តឹង​បង្ការ​ទប់ស្កាត់​កូ​វីដ​។​

​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី ក្នុងនោះ មានតម្លៃ​ប្រចាំឆ្នាំ ប្រមាណ​៤៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ប្រមាណ​៥​ភាគរយ​នៃ កម្លាំង​ការងារ​សរុប​ក្នុង​ប្រ​ទែស​។ ប៉ុន្តែ​វិស័យនេះ​ត្រូវបាន​វាយប្រហារ​ខ្លាំង ក្រោយពេល​អូស្ត្រាលី​បិទ​ព្រំដែន ព្រោះ​កូ​វីដ កាលពី​ខែមីនា ២០២២​។​

​អូស្ត្រាលី​មាន​អ្នក​កើត​កូ​វីដ ប្រមាណ​២.៧​លាន​នាក់ ហើយ ស្លាប់​វិញ​ជិត​៥​ពាន់​នាក់​។ យប់មិញ អូស្ត្រាលី​ប្រកាសថា មាន​វិជ្ជមាន​ថ្មី​ជាង​១​ម៉ឺន​នាក់ ស្លាប់​១៧​នាក់ ទៀត ក្នុងពេល​ប្រមាណ​២៤​ម៉ោង​ចុងក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close