កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៤៨៨នាក់ ខណៈជាសះស្បើយ ៣០៥នាក់ និងមានអ្នកស្លាប់ ០៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៨៨នាក់ ក្នុងនោះករណីនាំចូល ១៥នាក់ និងឆ្លងក្នុងសហគមន៍ ៤៧៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៣០៥នាក់ និងមានអ្នកស្លាប់ ០៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២ម៉ឺន ៦ពាន់ ៩៧៧នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៧៦៧នាក់, ស្លាប់សរុប ៣ពាន់ ០២០នាក់។
គិតត្រឹមយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤លាន៣៩ម៉ឺន៤ពាន់៤៣០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០លាន២២ម៉ឺន៤ពាន់៩៣៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១លាន៨២ម៉ឺន២ពាន់៤២៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២លាន០១ម៉ឺន៦ពាន់៤១៦នាក់
៤៖ អាយុ៥ឆ្នាំ ៣៣ម៉ឺន០៦៤៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។