សមត្ថកិច្ច​ខណ្ឌដូនពេញ បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ២​កន្លែង និង​ចាប់ខ្លួន​មនុស្ស ១៧​នាក់​

​ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន ១៧​នាក់ នៅ​២​កន្លែង​ផ្សេងគ្នា កាលពី​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២​។

​មន្ត្រីរដ្ឋបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ទាំង​២​ទីតាំង​នេះ រួមមាន​៖ គឺ​នៅផ្ទះ​លេខ​៦៣ ផ្លូវ​លេខ​៥៣ និង​នៅផ្ទះ​លេខ​៦៩ ផ្លូវ​លេខ​៥៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

​ក្រោយ​ប្រតិបត្តិ​ការបង្ក្រាប​រួច កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​បញ្ជូន​អ្នកញៀន​ល្បែង​ទាំង ១៧​នាក់ និង​វត្ថុតាង​បទល្មើស​ទាំងអស់ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close