ពលរដ្ឋ​អង់គ្លេស​រស់នៅ​សេរី​វិញ​ហើយ ក្រោយ​រដ្ឋាភិបាល​លុប​ច្បាប់​រិត​ត្បិត​ទាំងឡាយ​ទប់ស្កាត់​កូ​វីដ១៩

​នៅ​ថ្ងៃទី ២១​ខែកុម្ភៈ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បានប្រកាស លុប​រាល់​វិធានការ​រិត​ត្បិត​ទប់ស្កាត់​កូ​វិដ​១៩ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រស់នៅ​ជាមួយ​កូ​វីដ​១៩ ។​

​ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​បូរី​សចន​សិន ក្រោយ​មួយថ្ងៃ​ដែល​ព្រះមហាក្សត្រី​អា​លីហ្សា​ប៊ែ​ត ទី​ពីរ Elizabeth II ធ្វើតេស្ត​វិជ្ជមាន​កូ​វិដ​១៩ ប៉ុន្តែ​មាន​កម្រិត​ស្រាល​តែប៉ុណ្ណោះ មិន​បង្ក​គ្រោះថ្នាក់​នោះឡើយ​។​

​គម្រោង​បើកទ្វារ​របស់​អង់គ្លេស ត្រូវបាន​ពិភាក្សា​ជាច្រើន​សប្តាហ៍​កន្លងមក ទើប​សម្រេច ក្រោយ​ករណី​ឆ្លង​កូ​វីដ​១៩ មាន​សញ្ញា​ថយចុះ​។ អង់គ្លេស​ក្លាយទៅជា​ប្រទេស​ធំ​នៅ​តំបន់​អឺរ៉ុប អនុញ្ញាត​ឲ្យ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ដើរ​ហើយ​ធម្មតា ទៅ​ហាង ធ្វើដំណើរ​តាម​រថយន្តក្រុង ទៅធ្វើ​ការ ដុ​ច​ជា​អ្នកដទៃ​ផ្សេងទៀត ។ សកម្មភាព​ខាងលើ​កើតឡើង​ក្រោយ​អង់គ្លេស​ចាក់​វ៉ាក់សាំង បាន​ជាង ៨១%​ហើយ សម្រាប់​ដូ​ស​ជំរុញ​។​

​ចំណែក​នៅក្នុង​ទឹកដី​អាមេរិក​វិញ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មាន​ករណី​ឆ្លង​កូ​វីដ​១៩ ធ្លាក់ចុះ​នៅសល់តែ ១៥,០៥៦​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកជំងឺ ២៨២​នាក់​បាន​ស្លាប់ នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៨០,០៨៧,៦១៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៩៥៩,៤១២​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ជាង ៥១.៦៧​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ថ្លែង​កាលពី​ចុង​សប្តាហ៍​មុននេះ​ថា ការ​ប្រភាព​អាសន្ន​នៅ​ទូទាំងប្រទេស ដែល​ត្រូវបាន​ដាក់ចេញ​កាលពី​ខែមីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត COVID-19 នឹងត្រូវ​បន្លាយពេល​រហូតដល់​ក្រោយ​ថ្ងៃទី​០១ ខែឧសភា ខាងមុខនេះ ដោយសារតែ​ហានិភ័យ​សុខាភិបាល បង្កឡើង​ដោយ​ជំងឺ​មួយ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close